សូមប្រកបដោយសុវត្តិភាពនារដូវកាលនៃពេលឈប់សំរាកនេះ

តើនៅក្នុងគំនិតរបស់អ្នកមានការចូលរួមជួបជុំនៅថ្ងៃឈប់សំរាកនេះឬទេ? មនុស្សជាច្រើនជំនាន់មានទំនោរទៅរកការជួបជុំគ្នាដើម្បីអបអរសាទរ នៅពេលឈប់សំរាក។ បើអ្នកមានសិទ្ធិទទួលបានថ្ងៃឈប់សំរាក ក្រសួងទប់ទល់នឹងជម្ងឺ(CDC)និយាយថា វិធីការពារយ៉ាងល្អបំផុតដើម្បីការពារក្រុមគ្រួសារនិងមិត្តភ័ក្តពីការឆ្លងCOVID-19អោយស្ថិតនៅក្នុងកំរិតយ៉ាងទាបបំផុតនោះគឺការចាក់វ៉ាក់សាំង។ ខាងក្រោមនេះគឺជាពត៌មានជំនួយដែលជួយអោយមានសុវត្តិភាពក្នុងឱកាសឈប់សំរាកជួបជុំគ្នានេះ៖

ការពារអ្នកដែលមិនទាន់មានសិទ្ធចាក់វ៉ាក់សាំង
  • ការពារក្មេងៗ ដោយខ្លួនអ្នកផ្ទាល់និងអ្នកមានសិទ្ធឯទៀតដែលនៅជុំវិញក្មេងៗ ចាក់វ៉ាក់សាំងការពារ
ពាក់ម៉ាស
  • បើអ្នកនៅក្នុងបន្ទប់ដែលជាកន្លែងសាធារណៈ ហើយអ្នកមិនទាន់បានចាក់វ៉ាក់សាំង អ្នកត្រូវពាក់ម៉ាសដែលគ្របច្រមុះនឹងមាត់អោយបានជិតល្អ
  • ទោះជាអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយក៏ដោយ បើគេនៅក្នុងបន្ទប់ដែលជាកន្លែងសាធារណៈក្នុងសហគមន៍ដែលមានការឆ្លងដ៏ខ្ពស់ ក៏គួរតែពាក់ម៉ាសដែរ។
  • ខាងក្រៅបន្ទប់មានសុវត្តភាពជាងខាងក្នុង
  • ជៀសវាងកន្លែងមនុស្សច្រើន ហើយដែលខ្វះខ្យល់ចេញចូល
នៅផ្ទះបើអ្នកឈឺ
  • បើអ្នកឈឺឬក៍មានរោគសញ្ញា សូមកុំទទួលភ្ញៀវឬចូលរួមជាមួយគេ
  • សូមទៅធ្វើតែសបើអ្នកមានរោគសញ្ញាCOVID-19ឬបើអ្នកនៅយ៉ាងជិតស្និតជាមួយនរណាម្នាក់ដែលមានជម្ងឺCOVID-19

មានសុវត្ថិភាពពេលចូលរួមក្នុងការជួបជុំ

បើអ្នកមានបំណងធ្វើដំណើរសូមចូលទៅក្នុងទំព័ររបស់ក្រសួងCDC ដែលប្រាប់ពីការធ្វើដំណើរ ដើម្បីជួយអ្នកសម្រេចថាអ្វីគឺជាការដែលល្អបំផុតសំរាប់អ្នកនិងគ្រួសាររបស់អ្នក។ CDC នៅតែស្នើអោយពន្យាពេលធ្វើដំណើររហូតដល់ពេលណាដែលអ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួន
ការពិចារណាជាពិសេស
  • អ្នកដែលមានបញ្ហាសុខភាព ឬកំពុងលេបថ្នាំណាដែលធ្វើអោយប្រព័ន្ធការពារខ្លួនចុះខ្សោយ អាចនឹងមិនអាចការពារពីការឆ្លងជម្ងឺបានទេ ទោះជាគេបានចាក់វ៉ាក់សាំងគ្រប់ចំនួន ហើយថែមទាំងបានចាក់បន្ថែមលើកទីបីក៏ដោយ។ គេគួរតែបន្តរការណែនាំយ៉ាងប្រុងប្រយត្ន័អោយដូចជាអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដែរ រាប់ទាំងការពាក់ម៉ាសយ៉ាងជិតល្ រហូតបានទទួលការណែនាំ បើមិនដូច្នោះទេសូម ធ្វើតាមការណែនាំរបស់គ្រូពេទ្យ។
  • បើអ្នកមានសមាជិកគ្រួសារណាមួយដែលមានប្រព័ន្ធការពារខ្លួនខ្សោយឬមិនបានចាក់វ៉ាក់សាំងការពារ នោះការឆ្លងជម្ងឺយ៉ាងធ្ងន់ធ្ងរគឺមានកម្រិតខ្ពស់ដូច្នេះអ្នកគួរពាក់ម៉ាស។
  • បើអ្នកចូលរួមជាមួយមនុស្សជាច្រើន មកពីទីកន្លែងផ្សេងៗនិងមកពីប្រទេសផ្សេងៗ ត្រូវគិតអំពីការប្រុងប្រយត្ន័បន្ថែម ដូចជាជៀសវាងកន្លែងខាងក្នុងដែលមានមនុស្សកុះករ គឺត្រូវធ្វើតែសមុននឹងធ្វើដំណើរ ឬមុននឹងចូលរួម។
  • សូមកុំពាក់ម៉ាសអោយកូនក្មេងអាយុតិចជាង២ឆ្នាំ

APHCV សូមជូនពរឱ្យអ្នកទាំងអស់គ្នាមានថ្ងៃឈប់សម្រាកដ៏រីករាយនិងមានសុវត្ថិភាព។

ប្រសិនបើអ្នក ឬអ្នកណាម្នាក់ដែលអ្នកស្គាល់មានភាពសោកសៅ ឬព្រួយបារម្ភដោយសារតែ​ឥទ្ធិពលនៃកូវីដ-19 មកលើជីវិតរបស់អ្នក សូមទូរស័ព្ទមកលេខ (800) 854-7771 ដើម្បីសុំ​ជំនួយ។

Shop AmazonSmile and Support APHCV