បច្ចុប្បន្នមណ្ឌលសុខភាព APHCV កំពុងផ្តល់ជូនការចាក់វ៉ាក់សាំងកូវីត COVID-19 ដល់អ្នកជំងឺ និងសមាជិកដែលបានកំណត់ ដែលមានអាយុ 12 ឆ្នាំឡើងទៅ។

ដោយសារចំនួននៃការចាក់វ៉ាក់សាំងមានកំណត់ សូមហៅទូរស័ព្ទលេខ (323) 644-3888 សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកំណត់ពេលណាត់ជួប។


តើទីតាំងមណ្ឌលសុខភាព APHCV មួយណា ដែលផ្តល់ជូនការចាក់វ៉ាក់សាំងដល់អ្នកជំងឺ?

មណ្ឌលសុខភាពបេលម៉ុន (Belmont Health Center)

180 Union Place
Los Angeles, CA 90026
(មានទីតាំងស្ថិតនៅយូញៀនផ្លេស (Union Place) នៅខាងលិចអគារពហុមេឌៀនៃវិទ្យាល័យបេលម៉ុន (Belmont High School Multi-Media Building))
សម្រាប់ការណាត់ជួបវេជ្ជសាស្រ្ត សូមហៅទូរស័ព្ទមកលេខ
323.644.3885

មណ្ឌលសុខភាពអេល ម៉ុនតេ/រ៉ូសមីត (El Monte/Rosemead Health Center)

9960 Baldwin Place
El Monte, CA 91731
សម្រាប់ការណាត់ជួបវេជ្ជសាស្រ្ត សូមហៅទូរស័ព្ទមកលេខ 626.774.2988

មណ្ឌលសុខភាពឡូសហ្វេលីស (Los Feliz Health Center)

1530 Hillhurst Avenue
Los Angeles, CA 90027
សម្រាប់ការណាត់ជួបវេជ្ជសាស្រ្ត សូមហៅទូរស័ព្ទមកលេខ 323.644.3888

ប្រសិនបើលោកអ្នកជាសមាជិក ឬអ្នកជំងឺរបស់មណ្ឌលសុខភាព APHCV ហើយមិនអាចទទួលបានការណាត់ជួប ចាក់វ៉ាក់សាំងនោះ លោកអ្នកអាចចូលមើលគេហទំព័រខោនធីឡូសអាន់ដ្យេលេស (LA County) ដើម្បីស្វែងរកការណាត់ជួបចាក់វ៉ាក់សាំងផងដែរ៖
http://publichealth.lacounty.gov/acd/ncorona2019/vaccine/hcwsignup/

https://myturn.ca.gov/

តម្រូវការទាមទារភាពមានសិទ្ធិទទួលបានវ៉ាក់សាំង

ដោយសារមានលក្ខខណ្ឌកំណត់ការផ្គត់ផ្គង់វ៉ាក់សាំង បច្ចុប្បន្ននេះ មណ្ឌលសុខភាព APHCV កំពុងផ្តល់ជូនវ៉ាក់សាំង​សម្រាប់តែអ្នកជំងឺរបស់ APHCV ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យរដ្ឋកាលីហ្វ័រញ៉ា California ប៉ុណ្ណោះ។

សូមពិនិត្យមើលនៅទីនេះ ដើម្បីមើលថាតើនៅពេលណាដែលអាចមានវ៉ាក់សាំងច្រើនថែមទៀត។ បទបញ្ជាខាងក្រោមពីរដ្ឋកាលីហ្វ័រញ៉ា California គឺអ្នកដែលមានសិទ្ធិទទួលបានវ៉ាក់សាំងនាពេលបច្ចុប្បន្ន៖

  • ជាអ្នកជំងឺរបស់ APHCV ឬជាសមាជិកដែលបានកំណត់ដោយ APHCV ដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ។
  • នេះត្រូវមានវ៉ាក់សាំងដូសទីមួយ (អ្នកដែលត្រូវការវ៉ាក់សាំងដូសទី 2 (Pfizer ឬ Moderna) ត្រូវវិលត្រឡប់ទៅកន្លែងដែលពួកគេបានចាក់វ៉ាក់សាំងដូសទី 1)
  • មិនមានការប៉ះពាល់ទៅនឹងកូវីត COVID-19 ក្នុងរយៈពេល 24 ថ្ងៃកន្លងមក
  • បច្ចុប្បន្នមិនឈឺដោយសារជំងឺកូវីត COVID
  • មិនត្រូវមានការព្យាបាលម៉ូណូក្លូនសម្រាប់កូវីតCOVID-19 ក្នុងរយៈពេល 90 ថ្ងៃកន្លងមក មិនមានការចាក់វ៉ាក់សាំង​ណាមួយក្នុងរយៈពេល 14 ថ្ងៃកន្លងមក
  • មិនមានប្រតិកម្មអាល់ឡែហ្សីធ្ងន់ធ្ងរចំពោះវ៉ាក់សាំងនាពេលកន្លងមក

ហេតុអ្វីការចាក់វ៉ាក់សាំងមានសារៈសំខាន់?

ការចាក់វ៉ាក់សាំងគឺជាវិធីដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពចំពោះការការពារជំងឺ។ វ៉ាក់សាំងជួយសង្គ្រោះជីវិតមនុស្ស រាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយវ៉ាក់សាំងកូវីត COVID-19 នឹងជួយកាត់បន្ថយការរីករាលដាលកូវីត COVID-19។ នៅពេលយើងចាក់វ៉ាក់សាំង យើងមិនត្រឹមតែការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែការពារអ្នកដែលនៅជុំវិញយើងផងដែរ។ វ៉ាក់សាំងនៅសហរដ្ឋអាមេរិកបានបង្ហាញពីការផ្តល់ជូនការការពារដ៏សំខាន់បន្ទាប់ពីការចាក់វ៉ាក់សាំងពេញលេញអាចការពារពីការស្លាប់ ឬជំងឺធ្ងន់ធ្ងរពីកូវីត COVID-19។ 

តើវ៉ាក់សាំងកូវីត COVID-19 ដំណើរការយ៉ាងដូចម្តេច?

វ៉ាក់សាំងកូវីត COVID-19 ជួយរាងកាយរបស់យើងអភិវឌ្ឍភាពស៊ាំទៅនឹងវីរុសដែលបណ្តាលឱ្យមានកូវីត-19 ដោយមិនឱ្យយើងមានជំងឺ។ ប្រភេទវ៉ាក់សាំងផ្សេងៗគ្នាដំណើរការតាមរបៀបផ្សេងៗគ្នា ដើម្បីផ្តល់ជូនការការពារ ប៉ុន្តែវ៉ាក់សាំងគ្រប់ប្រភេទនឹងបន្សល់ទុកនៅក្នុងរាងកាយជាមួយកោសិកានៃ “ការចងចាំ” ដែលនឹងចងចាំពីរបៀបទប់ស្កាត់ប្រឆាំងនឹងវីរុសនាពេលអនាគត។

ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលវ៉ាក់សាំងកូវីត COVID-19 ដំណើរការ សូមចុចទីនេះ

តើវ៉ាក់សាំងកូវីត COVID-19 មានផលប៉ះពាល់បន្ទាប់បន្សំអ្វីខ្លះ?

លោកអ្នកអាចមានផលប៉ះពាល់បន្ទាប់បន្សំក្រោយពេលចាក់វ៉ាក់សាំងកូវីត COVID-19 របស់អ្នកជារឿងធម្មតា។ តាមធម្មតាផលប៉ះពាល់បន្ទាប់បន្សំនៃវ៉ាក់សាំងច្រើនតែមិនមានរយៈពេលយូរទេ ហើយវានឹងចុះខ្សោយទៅវិញក្នុង រយៈពេល 1-2 ថ្ងៃ។ តើវ៉ាក់សាំងកូវីត COVID-19 មានផលប៉ះពាល់បន្ទាប់បន្សំជាទូទៅអ្វីខ្លះ?

  • គ្រុនក្តៅខ្លួន
  • ឈឺសាច់ដុំ
  • ឈឺក្បាល
  • គ្រុនរងា
  • ចង់ក្អួត
  • អស់កម្លាំង
  • ដៃឈឺ ដៃក្រហម ឬហើមនៅកន្លែងដែលលោកអ្នកបានចាក់វ៉ាក់សាំង

ផលប៉ះពាល់បន្ទាប់បន្សំគឺជារឿងធម្មតា ហើយជាសញ្ញាមួយបង្ហាញថាវ៉ាក់សាំងកំពុងដំណើរការ។ វាបង្ហាញថារាងកាយ របស់អ្នកកំពុងជ្រាបចូលប្រយុទ្ធប្រឆាំងនឹងមេរោគ និងបង្កើតភាពស៊ាំជំងឺ។ វាមានសារៈសំខាន់ណាស់ដែល​ត្រូវ​ចាក់វ៉ាក់សាំងដូសទីពីរ បើទោះបីជាលោកអ្នកទទួលរងផលប៉ះពាល់បន្ទាប់បន្សំពី ការចាក់វ៉ាក់សាំងដូសទីមួយក៏ដោយ។

ការណែនាំអំពីអ្វីដែលត្រូវធ្វើនៅពេលលោកអ្នកចាក់វ៉ាក់សាំង

សូម្បីតែបន្ទាប់ពីលោកអ្នកបានចាក់វ៉ាក់សាំងដូសទីពីររបស់អ្នកហើយក៏ដោយ ក៏វ៉ាក់សាំងត្រូវការពេលវេលារហូតដល់ ពីរសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងដូសចុងក្រោយរបស់អ្នក ដើម្បីទទួលបានការការពារល្អបំផុត។ អាស្រ័យលើវ៉ាក់សាំង ណាមួយដែលលោកអ្នកចាក់ ហើយនេះមានន័យថា លោកអ្នកនឹងទទួលបានការការពារល្អបំផុតក្រោយរយៈពេល ពីរសប្តាហ៍។

  •  ប្រសិនបើលោកអ្នកបានចាក់វ៉ាក់សាំង Moderna លោកអ្នកនឹងមានការការពារដ៏ល្អបំផុតបន្ទាប់ពីការចាក់វ៉ាក់សាំង ដូសទី 2 របស់អ្នក
  • ប្រសិនបើលោកអ្នកបានចាក់វ៉ាក់សាំង Johnson and Johnson លោកអ្នកនឹងមានការការពារដ៏ល្អបំផុត បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី 1 របស់អ្នក ដោយសារវ៉ាក់សាំងនេះជាចាក់វ៉ាក់សាំងចាក់តែមួយដូស។

វាមានសារៈសំខាន់ណាស់ចំពោះការបន្តការប្រុងប្រយ័ត្ន ដូចជាលាងដៃ ពាក់ម៉ាស់ និងអនុវត្តវិធានការគ្រប់គ្រងការឆ្លងវីរុស ដោយនៅឃ្លាតឆ្ងាយពីគ្នា។

សូមចុចទីនេះ សម្រាប់ការណែនាំពីមជ្ឈមណ្ឌល CDC នៅពេលលោកអ្នកបានចាក់វ៉ាក់សាំងពេញលេញហើយ។ 


ប្រសិនបើលោកអ្នកមានការព្រួយបារម្ភផ្នែកវេជ្ជសាស្រ្តនាពេលបច្ចុប្បន្ន ឬសំណួរណាមួយអំពីវ៉ាក់សាំងកូវីត COVID-19 វាមានសារៈសំខាន់ណាស់ដែលត្រូវទាក់ទងអ្នកផ្តល់សេវាកម្មរបស់អ្នក សូមហៅទូរស័ព្ទលេខ 323.644.3888.

ដើម្បីស្វែងយល់បន្ថែមអំពីវ៉ាក់សាំងកូវីត COVID-19 លោកអ្នកអាចចូលមើលគេហទំព័រ ក្រសួងសុខាភិបាលរដ្ឋនៅខោនធីឡូសអាន់ដ្យេលេស (Los Angeles County Department of Public Health) ឬមើលគេហទំព័រ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លង (Center for Disease Control and Prevention) ផងដែរ។ 

សូមចុចនៅទីនេះ សម្រាប់ព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីត COVID-19 ឬសម្រាប់ព័ត៌មានអំពី សេវាកម្មគ្លីនិករបស់យើង។